អបអរសាទរនិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនឹងរៀបចំពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតថ្នាក់បរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់នាថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ។ ពិធីប្រគល់សញ្ញាបត្រនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃជីវិតនៃការសិក្សារបស់និស្សិតគ្រប់រូប។ សមិទ្ធផលដ៏មានតម្លៃនេះ កើតចេញពីការខិតខំប្រឹងប្រែងបង្ហាត់បង្ហាញ និងការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ មន្ត្រីនិងបុគ្គលិកនៃសាកលវិទ្យាល័យ និងសាមីខ្លួនផ្ទាល់។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមគណៈគ្រប់គ្រង និងក្រុមការងារអាខាឌឹមិចញូស៍ សូមសម្ដែងនូវសេចក្ដីអបអរសាទរជូនចំពោះនិស្សិតជ័យលាភីគ្រប់រូប និងក្រុមគ្រួសារក្នុងវេលាដ៏នក្ខត្តឫក្សនេះ និងសូមជូនពរនិស្សិតគ្រប់រូបសមប្រកបដោយភាពជោគជ័យក្នុងជីវិតការងារ និងជីវិតឯកជនបន្តទៀត និងសូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។