តើគេទៅធ្វើបុណ្យដើម្បីអ្វី?
តើគេទៅធ្វើបុណ្យដើម្បីអ្វី?
រូបភាព៖ ពុទ្ធបរិស័ទ្ធដង្ហែក្បូនយាតា្រអមជាមួយរូបភាពបដិមាព្រះពុទ្ធសមណគោត្តម (ដោយក្រុមការងារ Academic Media)
សំណួរដែលចោទសួរថា គេធ្វើបុណ្យដើម្បីអ្វី? បើផ្អែកតាមលទ្ធិពុទ្ធសាសនា គេធ្វើបុណ្យដើម្បីបំភ្លេចអារម្មណ៍របស់ខ្លួនចំពោះបាបចាស់ ដែលបានខុសឆ្គងទាំងប៉ុន្មានឱ្យជ្រះស្រឡះ លែងរសេមរសាមក្នុងចិត្ត និងដើម្បីបញ្ឈប់ភាពភ្លឺតភ្លើនចំពោះបាបថ្មីផ្សេងទៀត។
អំពើបុណ្យនឹងជួយគេឱ្យឃ្លាតឆ្ងាយពីការធ្វើអំពើបាប ដែលជាទង្វើរអាក្រក់ខ្វះសីលធម៌ មិនមានការគោរពច្បាប់រដ្ឋជាដើម។ កំឡុងពេលដែលគេបំភ្លេច នឹងអាចទប់ស្កាត់អំពើមិនល្អទាំងនោះ គេក៏មានឱកាសភ្លាមដើម្បីធ្វើបុណ្យជំនួសមកវិញ ដូចជាការឱ្យទាន ការផ្តល់ក្តីស្រលាញ់ ស្នាមញញឹម និងការចេះជួយសង្គ្រោះគ្នា។
មិនត្រឹមតែប៉ុណ្ណោះ គេអាចធ្វើចិត្តឱ្យបានល្អស្អាត តាមរយៈការធ្វើសមាធិ និងការមានវិន័យក្នុងខ្លួន ដែលជាហេតុនាំឱ្យគេមានសុខភាពផ្លូវចិត្តល្អ ពោរពេញទៅដោយភាពសប្បាយរីករាយ និងមានសុភមង្គលក្នុងជីវិត។
ដោយ៖ វ៉ាន រ៉ា
ឯកសារពិគ្រោះ៖
ខ្លូត ធីតា, ព្រះពុទ្ធសាសនា និង ពាហិរសាសនានៅក្នុងសង្គមខ្មែរ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩(១៩៧៩-បច្ចុប្បន្ន)(ភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្ត្រី រាជបណ្ឌិត្យសភាកម្ពុជា,២០១២), ៧៩។